ព័ត៌មានជាតិ

Update៖ អគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋ១ខ្នង នៅក្រុងសៀមរាបអស់ទាំងស្រុង

សៀមរាប: លោក វរសេនីយ៍ឯក សំ សុជាតិ ស្នងការរងទទួលការងារអាវុធជាតិផ្ទុះនិងអគ្គិភ័យ បានប្រាប់ Post News ថា មានករណីភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន១ខ្នង ទំហំ១០ម៉ែត្រគុណ១៦ម៉ែត្រ ប្រភេទថ្មក្រោមឈើលើ ខូចខាតទាំងស្រុង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៥ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ម្ចាស់ផ្ទះឈ្មោះ អ៊ូច និរត្ន័ អាយុ៥៩ឆ្នាំ ភេទប្រុស បានជួលឲ្យជនបរទេសស្នាក់នៅ។
មូលហេតុ យើងពុំទាន់ដឹងទេកំពុងស្រាវជ្រាវពិនិត្យបន្ត។

ក្នុងករណីនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង និងគ្រប់គ្រងមិនឲ្យរៀលដាលដល់លំនៅឋានផ្សេងដែលនៅក្បែរនោះទេ៕

មតិយោបល់