ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តបុកទ្រូងផ្លូវ និងបង្គោលប៉ានណូរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង៤៥នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានករណីជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តបុកទ្រូងផ្លូវ និងបង្គោលប៉ានណូរងការខូចខាត ហេតុការណ៍នេះ ស្ថិតតាមបណ្តោយផ្លូវ២០០៤ហៅ(ផ្លូវម៉ៃដា) ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក លុចស៊ីស470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-1288 បើកបរដោយជនជាតិចិនម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តខាងលើ ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ រេចង្កូតបុកទ្រូងផ្លូវ និងបង្គោលប៉ានណូរងការខូចខាតតែម្ដង ក្រោយកើតហេតុអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល ចំពោះរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានប្រគល់ទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់