តើក្មេងស្រីវ័យជំទង់គួរលេបថ្នាំសម្រក់ទម្ងន់ដែរទេ? ក្រុមអ្នកជំនាញបានព្រមានថា ការលេបថ្នាំប្រភេទនេះអាចប្រឈមនឹងហានិភ័យនៃការបំផ្លាញ់អ័រម៉ូន និងមានបញ្ហាសុខភាពផ្លូវចិត្ត។
តាមការស្រាវជ្រាវបានបង្ហាញថា ថ្នាំសម្រកទម្ងន់ពិតជាគ្មានសុវត្ថិភាពនោះទេសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសក្មេងវ័យជំទង់ ដោយសារតែវត្តមាននៃសារធាតុគីមីពុលនៅក្នុងថ្នាំប្រភេទនេះ។ មិនតែប៉ុណ្ណោះ វាអាចរំខានដល់ប្រព័ន្ធការពាររាងកាយ ធ្វើឲ្យខ្វះអាហារូបត្ថម្ភ ជាពិសេសជាតិដែក និងកាល់ស្យូម។

ថ្នាំសម្រកទម្ងន់ គឺជាវិធីលឿនបំផុតសម្រាប់អ្នកដែលចង់បានរាងស្អាត ប៉ុន្តែវាអាចប៉ះពាល់ដល់អត្រាចង្វាក់បេះដូង ធ្វើឲ្យរាងកាយមានភាពល្ហិតល្ហៃ លំហូតឈាមខុសប្រក្រតី និងគាំងបេះដូង។ ក្នុងករណីធ្ងន់ធ្ងរ វាអាចចូលទៅកាត់ស្រទាប់ការពាររបស់ក្រពះ ហើយអាចឈានដល់ការស្លាប់ថែមទៀត។
លើសពីនេះទៅទៀត អ្នកស្រាវជ្រាវនៅពីសាកលវិទ្យាល័យ University of Minnesota មានប្រសាសន៍ថា ក្មេងស្រីវ័យជំទង់៦៣ភាគរយមានសុខភាពមិនល្អឡើយ បន្ទាប់ពីប្រើប្រាស់ថ្នាំគ្រាប់សម្រក់ទម្ងន់។ ចំណែកឯក្មេងស្រីវ័យជំទង់២២ភាគរយទៀត មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែថ្នាំប្រភេទនេះ។ អ្នកស្រាវជ្រាវបានអះអាងថា ការប្រើប្រាស់ថ្នាំសម្រកទម្ងន់សម្រាប់ក្មេងវ័យជំទង់កំពុងតែមានការកើតឡើងខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនៅក្នុងឆ្នាំ២០០៦ មានរហូតដល់ ៧,៥ ទៅ១៤,២ភាគរយ។
ដើម្បីជំនួសការប្រើប្រាស់ថ្នាំសម្រកទម្ងន់ អ្នកគួរព្យាយាមធ្វើលំហាត់ប្រាណ ផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារ និងទទួលទានទឹកឲ្យបានច្រើន ទើបជាវិធីសម្រកទម្ងន់ដ៏ល្អសម្រាប់សុខភាព៕
មតិយោបល់