ភ្នំពេញៈ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១និង៣០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានសហការជាមួយសមត្ថកិច្ចខេត្ដកំពង់ស្ពឺ ធ្វើការស្រាវជ្រាវស្វែងរកតាមប្រព័ន្ធGPSនៅក្នុងរថយន្ត និងបើកប្រតិបត្តិការបង្ក្រាប ករណីលួចរថយន្ដដឹកទំនិញ និងទទួលផលចោរកម្ម នៅចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ ខេត្ដកំពង់ស្ពឺ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់។ ចំណែកជនរងគ្រោះឈ្មោះ លឹម គឹមស្រ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកដឹកជញ្ជូន។
ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖
១-ឈ្មោះ សុិន សុផល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងវែង ឃុំថុង ស្រុកបសេដ ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ សំ មាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទ ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។
៣-ឈ្មោះ សំ ហឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទ ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យក៖ រថយន្ដដឹកទំនិញ ចំនួន០២គ្រឿង ម៉ាក KIA FRONTIER ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម ២A ៦៨៣២ និងម៉ាក់ HYUNDAI PORTER ពណ)ស ពាក់ស្លាកលេខ កំពង់ស្ពឺ ២ A ៦៤៧៩ និងម៉ូតូ០១គ្រឿងម៉ាក Clak ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ១I ៥៨៦៩។
បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
មតិយោបល់