ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះ មានការប្រទះឃើញសាកសពម្នាក់ បានដេកស្លាប់នៅចំណុចសួនច្បារ អតីតសួនច្បារតោពីរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅធ្វើការពិនិត្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ជាង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអតីតសួនច្បារតោពីរ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ហើយខណៈនេះសមត្ថកិច្ចកំពុងធ្វើការពទ្ធខ្សែជុំវិញសព ដើម្បីរង់ចាំការធ្វើកោសល្យវិច័យ ថាតើជាករណីអ្វីឲ្យប្រាកដ ក្នុងនោះយើងក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕




មតិយោបល់