ព័ត៌មានជាតិ

សិស្សវិទ្យាល័យព្រះយុគន្ធរ២នាក់! ឆក់ទូរសព្ទស្រ្តីម្នាក់ជាបុគ្គលិកផ្សារអ៊ីអន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យុវជន២នាក់ ជាសិស្សវិទ្យាល័យព្រះយុគន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទស្រ្តីម្នាក់បានសម្រេច ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ៥៧ កែងផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ទី១មានឈ្មោះសុក កុសល ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលនៅគីរីរម្យ និងទី២ឈ្មោះ រិទ្ធិ ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជិតសាលាទួលសែ្លង មុខរបរជាសិស្សថ្នាក់ទី៩ សាលាវិទ្យាល័យព្រះយុគន្ធរ ។

ចំណែកស្រ្តីរងគ្រោះមានឈ្មោះ គន់ ផល្លា អាយុ១៩ឆ្នាំ មុខរបរបុគ្គលិក ផ្សារអ៊ីអន ស្នាក់នៅផ្ទះលេខ6E3 ភូមិ៩ ក្រុមទី៧៥ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការគម្រោងទៅញ៉ាំអីនៅជិតហ្នឹងកន្លែងធ្វើការ តែពេលជិះជិតដល់ត្រូវបានក្រុមជនសងសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទបានសម្រេចតែម្ដង ប៉ុន្ដែជាអកុសលមានបងប្អូនដែលធ្វើដំណើរតាមផ្លូវឃើញដូច្នេះក៏បានជិះដេញតាមពីក្រោយបានសែ្រកចោរៗ ត្រូវបានប្រជាពលរដ្ឋស្ទាប់ ពេលនោះជនសង្ស័យមានការភ័យស្លន់ស្លោបានបោះទូរសព្ទចោល លុះជិះទៅដល់ផ្លូ៥៧ កែងផ្លូវ៣៣៤ ទើបមានប្រជាពលរដ្ឋបានជួយស្ទាកចាប់ជាប់ បានស្វាគមន៍មួយដៃមួយជើងម្នាក់ រួចបានប្រគល់ជូនសមត្ថកិច្ចតែម្ដង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់