ព័ត៌មានជាតិ

គ្រាន់តែប៉ះឡានគ្នាបន្តិចសោះ! ឈ្លោះគ្នាផ្អើលផ្សារទួលទំពួង

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសជនបរទេសម្នាក់ បើកទ្វារចុះពីរថយន្តមិនមើលក្រោយ ត្រូវបានរថយន្ដ១គ្រឿងបើកមកបុកពេញទំហ្នឹង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៦៣ សង្កាត់ទួលទំពួងទី១ ខណ្ឌចម្ការមន រាជធានីផភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដ១គ្រឿងម៉ាកCRV ពណ៌ខ្មៅ បើកបរដោយជនបរទេសខាងលើ បានមកឈប់ចតនៅត្រង់ចំណុចកើតហេតុ រួចបានបើកទ្វាចុះទៅទិញអីវាន់ តែត្រូវបានរថយន្ដ១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស ក្នុងទិសដៅស្របទិសគ្នា ក៏បុកពេញទំហឹង បណ្ដាលឲ្យបែកកញ្ចក់១ចំហៀង ក្រោយមកជនបរទេសខាងលើនេះ បើករត់គេខ្លួន តែត្រូវម្ចាស់រថយន្ដបានឃាត់ដើម្បីដោះស្រាយ តែបង្កហិង្សាពេញផ្លូវតែម្ដង៕

មតិយោបល់