កណ្តាល: នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនតៃកុងរថយន្តFUZOស្រវឹងគ្រឿងញៀន បើកបុករថយន្តLexus570 ស៊េរីឆ្នាំ២០១៧ ពីក្រោយរងការខូចខាត បណ្តោះអាសន្នក្រោមបទចោទពីបទ« ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន បើកបរយានយន្តដោយគ្មានបណ្ណ័បើកបរ ក្លែងផ្លាកលេខ និងធ្វើអោយខូចខាតដោយចេតនា» តាមមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន មាត្រា៧៥ មាត្រា៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៦៣០ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ័» ។
សូមរំលឹកថា កាលពីថ្ងៃទី២១.០៥.២០១៧ វេលាម៉ោង៨ និង៤៥នាទី ចំណុចផ្លូវលំភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មានរថយន្តមួយគ្រឿងFUSO ប្រភេទ (បែន) ពណ៌ក្រហម ឆ្នូតទឹកមាស ពាក់ស្លាកលេខ ព្រៃវែង 3A-0376 ម្ចាស់កម្មសិទ្ធ ឈ្មោះ ទុន សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅផ្ទះលេខ៧7Eo ផ្លូវ១១៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ភ្នំពេញ អ្នកបើកបរ ឈ្មោះ អឿន លាប ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ តៃកុងឡាន ទីលំនៅ ភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បានបើកពីទិសខាង ត្បូងទៅទិសខាងជើង លុះដល់ចំណុចកើតហេតុខាងលើបានបុកចំពីក្រោយរថយន្តមួយគ្រឿងទៀត ម៉ាកឡិចស៊ីស 570 ស៊េរី២០១៧
ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ អូន សុខុម ភេទ ប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅផ្ទះលេខB៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ភ្នំពេញ បើកបរពីទិសខាងត្បូងទៅទិសខាងជើងមុខរបរ អ្នកបើកបរថយន្ត បើកបរក្នុងទិសដៅស្របទិសគ្នា ។ អ្នកបើកបរថយន្ត FUSO ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបំភ្លឺ។
តាមចម្លើយរបស់ឈ្មោះ អឿន លាប ជាតៃកុងឡាន FUZO បានប្រាប់អោយដឹងថា រយះពេលកន្លងមកខ្លួនធ្លាប់ប្រើប្រាស់គ្រឿង ញៀន ទើបតែមួយសប្ដាហ៏ ប៉ុណ្ណោះដែលមិនបាន ប្រើ ប្រាស់ ហើយសម្ថកិច្ចបានធ្វើតេស្ដ ទឹកនោម លទ្ធផល តៃកុងឡានFUZO ពិតជាមានសាធាតុញៀននៅក្នុងខ្លួន ពិតប្រាកដមែន ។សេក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកអ្នកបើកបររថយន្តធន់ធំ បើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្នហើយផ្ទុកដោយសារធាតុញៀន៕
មតិយោបល់