ព័ត៌មានជាតិ

Newcastle និង Juventus នឹងប្រជែងគ្នាផ្ទេរយកកីឡាករ Dembele

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាតារាឆ្នើមវ័យក្មេងរបស់ក្លឹប Barcelona កីឡាករ Ousmane Dembele បច្ចុប្បន្នកំពុងក្លាយទៅជាកីឡាករគោលដៅរបស់ក្លឹបធំៗនៅអ៊ឺរ៉ុបបូករួមទាំងក្លឹបសេដ្ឋីថ្មី Newcastle ផងដែរ។

ប្រភពដដែលបានសរសេរទៀតថាក្រៅតែNewcastle ហើយនោះពេលនេះសូម្បីតែជើងខ្លាំងអ៊ីតាលី Juventus ក៏កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែប្រយុទ្ធបារាំងរូបនេះផងដែរហើយជឿជាក់ថាភ្នាក់ងាររបស់កីឡាកររូបនេះគឺបានជួបទំនាក់ទំនងរួចរាល់ហើយជាមួយនឹងក្លឹបទាំងពីរ។

គួរឲ្យដឹងដែរថា Dembele ចាប់តាំងតែពីបានផ្ទេរពីក្លឹប Dortmund មកចូលរួមនឹង Barcelona រួចមកមិនសូវទទួលបានលទ្ធផលល្អប្រសើរនៅឡើយហើយតែងតែទទួលបានរបួសជាប់រហូតមកប៉ុន្តែគិតត្រឹមឆ្នាំក្រោយនេះកីឡាករគឺអាចមានសិទ្ធក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសក្លឹបថ្មីបានហើយ៕

មតិយោបល់