ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយទទួលបានកិច្ចសហការជាមួយនាយកសាលាបឋមសិក្សា កូលាបទី១ បានចុះត្រួតពិនិត្យផលិតផលការ៉េម និងចាហួយសញ្ញាមេដៃ ដែលមានដាក់តាំងលក់ក្នុងបរិវេណសាលា ដើម្បីស្វែងរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផល។
ជាលទ្ធផលមន្ត្រីជំនាញបានបញ្ចូនគំរូចាហួយសញ្ញាមេដៃ មកមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ចំណែកឯទឹកក្រូចដែលមិនមានភាពអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលចំនួន ៩៨ ដប ត្រូវបានដកហូតមករក្សាទុកដើម្បីធ្វើការត្រួតពិនិត្យ។
ក្នុងសកម្មភាពនោះដែរ មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត និងបានពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ ដល់ម្ចាស់ផលិតផល អំពី សុវត្ថិភាពចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ៕
មតិយោបល់