ព័ត៌មានជាតិ

ករណីរថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តដឹកឥដ្ឋបើកឆ្លងផ្លូវត្រឡប់ក្រោយ បុកជាមួយរថយន្តកូរេដឹកទំនិញ បណ្តាលឲ្យរងការខូចខាតទាំងសង។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តកូរេដឹកឥដ្ឋមួយគ្រឿង ដែលពាក់ស្លាកលេខ កំពង់ចាម 3A-0658 ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុបានបត់ឆ្វេងត្រឡប់ក្រោយ ក៏ជ្រុលទៅបុករថយន្តកូរេដឹកទំនិញមួយគ្រឿងទៀត ដែលពាក់ស្លាកលេខ ស្វាយរៀង 3A-1280 ដែលបើកពីលិចទៅកើត បណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងបាញ់ថ្នាំយកដាក់ខាង ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់