មន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ ពិសេសមន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានខ្សឹបប្រាប់នាយក្តាមប្រៃ យើងឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
មន្ត្រីនគរបាលនៅក្នុងក្រសួងមហាផ្ទៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងនូវរឿងរ៉ាវរបស់មន្ត្រីនគរបាលពាក់ផ្កាយ២ម្នាក់ ចង់ហោះឡើងធ្វើជាអគ្គស្នងការរងនគរបាលជាតិ ហើយក៏ធ្វើឲ្យមជ្ឈដ្ឋាននានាកំពុងតាមដានដោយយកចិត្តទុកដាក់ជុំវិញបញ្ហានេះផងដែរ។
ក្រុមមន្ត្រីនគរបាលទាំងនោះបានខ្សឹបប្រាប់នាយ ក្តាមប្រៃយើង ឲ្យដឹងទៀតថា មន្ត្រីនគរបាលពាក់ផ្កាយ២ម្នាក់ ដែលចង់ឡើងជាអគ្គស្នងការរងនគរបាលជាតិនោះ ឈ្មោះ កែវ ប៊ុនណាច សព្វថ្ងៃមានតួនាទីជា អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នឹងពាក់ផ្កាយ២ផងដែរ។
មន្ត្រីនគរបានក្រសួងមហាផ្ទៃបានខ្សឹបប្រាប់នាយ ក្តាមប្រៃ យើងឲ្យដឹងទៀតថា លោក កែវ ប៊ុនណាច ក្រោយពេលបំពេញការងារក្នុងជួរនគរបាលបានរយៈពេលត្រឹម៤ឆ្នាំសោះគាត់បានពាក់ផ្កាយ២ជាឧត្តមសេនីយ៍ទោ។
ប្រភពបានខ្សឹបឱ្យដឹងទៀតថា លោក កែវ ប៊ុនណាច បានពាក់ផ្កាយ២លើស្មាហើយនោះ ទំនងផ្កាយហ្នឹងវាស្រាលពេកទេដឹង ទើបលោក កែវ ប៊ុនណាច មានមហិច្ឆតាចង់ពាក់ផ្កាយថែមទៀតដើម្បីឱ្យធ្ងន់ នឹងចង់ហោះទៅយកចាប់យកតំណែងជាអគ្គស្នងការរងនគរបាលជាតិ។ ទង្វើនេះនឹងមហិច្ចតារបស់លោក កែវ ប៊ុនណាច បែបនេះទើបធ្វើឲ្យមន្ត្រីក្រសួងមហាផ្ទៃចាប់អារម្មណ៍នឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលនេះ។
មន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានខ្សឹបប្រាប់នាយក្តាមប្រៃ យើងឲ្យដឹងទៀតថា សំណើរបស់លោកលោក កែវ ប៊ុនណាច ចង់ធ្វើជាអគ្គស្នងការរងនគរបាលជាតិ បានធ្វើឡើងកាលពីកន្លងទៅនោះតាមរយៈ មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ៣រូប។ ក្នុងសំណើនោះលោក កែវ ប៊ុនណាច បានបញ្ជាក់ប្រាប់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអំពីសមត្ថភាពការងាររបស់ខ្លួនដូចជា ធ្លាប់ទៅសិក្សាភាសាអង់គ្លេស នៅសហរដ្ឋអាមេរិក ទៅសិក្សាជំនាញប៉ូលិស នៅប្រទេសសាំងហ្គាពួរ និងប្រទេសថៃ ជាដើម។
មន្ត្រីក្រសួងមហាផ្ទៃមួយចំនួនបានរិះគន់ថា ពិតជាមិនគួរឲ្យជឿ ព្រោះលោក កែវ ប៊ុនណាច បម្រើការងារជាមន្ត្រីនគរបាលក្នុងរយៈពេលខ្លីសោះ ទទួលបានឋានន្តរស័ក្ដិផ្កាយ២ ហើយមានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រយៈពេល៤ឆ្នាំ និងមានមហិច្ឆតាចង់ឡើងធ្វើជាអគ្គស្នងការរងនគរបាលជាតិថែមទៀត។
មានមន្ត្រីនគរបាលខ្លះបានខ្សឹបប្រាប់នាយ ក្តាមប្រៃ ថាលោក កែវ ប៊ុនណាច បើតាមមហិច្ឆតារបស់លោក កែវ ប៊ុនណាច គឺគាត់ប្រហែលជាមានបំណងចង់ធ្វើជាអគ្គស្នងការនគរបាលជាតិជំនួសលោក នេត សាវឿន តែម្តងព្រោះគាត់ពាក់ផ្កាយ២សោះ ហ៊ានសុំធ្វើជាអគ្គស្នងការរងនគរបាលជាតិ។
ដូច្នេះហើយទើបមជ្ឈដ្ឋាននានាកំពុងតាមដានបញ្ហានេះដោយយកចិត្តទុកដាក់ ព្រោះមហិច្ឆតារបស់លោក កែវ ប៊ុនណាច ពិតជាមិនធម្មតាឡើយ បើប្រៀបធៀបទៅនឹងមន្ត្រីនគរបាលដទៃទៀតដែលបម្រើការងាររាប់សិបឆ្នាំមកហើយ។
មន្រ្តីនគរបានប្រាប់ខ្សឹបថា បើថ្នាក់ឯកភាពតាមសំណើររបស់លោក កែវ ប៊ុនណាច មែននោះវាធ្វើឱ្យក្រសួងមួយនេះក្លាយទៅជាក្រសួងគ្រួសារ ក្រសួងបក្ខពួកនិយម គ្មានតម្លាភាព គ្មានក្រិតក្រម។ អ្នកបំរើការងារជានគរបាលរាប់សិបឆ្នាំ ស័ក្កិនៅតែក្រិន ដោយសារគ្មានបក្ខ គ្មានពួក គ្មានលុយកាក់សូកប៉ាន់នឹងគេ៕
មតិយោបល់