កណ្តាលៈ នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ នៅវេលាម៉ោង០២និង០០នាទី នៅចំណុចដើមស្វាយក្រោយផ្ទះឈ្មោះ ម៉ិច មុន្នី ស្ថិតនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះរិន រ៉ាវី ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ:កសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
តាមដំណើររឿងបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង០១រំលងអាធ្រាត ឈ្មោះរិន រ៉ាវី អង្គុយនិយាយម្នាក់ឯងនៅក្រោមផ្ទះឈ្មោះ ម៉ិច មុន្នី (ត្រូវជាឪពុកមា) ឃើញដូច្នេះ ឈ្មោះ ថាវ រិត ភេទប្រុស នៅផ្ទះជិតគ្នា មកពីដើរលេងក៍បានប្រាប់ទៅឈ្មោះរិន រ៉ាវី ថាឈប់និយាយទៀតទៅ គេដេក កុំអោយរំខានគេ។
លុះព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង០៦និង០០នាទី ឈ្មោះភិន ផាត ភេទប្រុស អាយុ ៣៣ឆ្នាំ បានដើរទៅខាងក្រោយផ្ទះរបស់ខ្លួន ក៏ប្រទះឃើញឈ្មោះ រិន រ៉ាវី ចងកនៅលើដើមស្វាយ ជាមួយនឹងក្រម៉ាព៌ណស.ខ្មៅ.ក្រហម នឹងខៀវ រួចក៏បានឆោឡោ ហៅបងប្អូនជួយ តែស្លាប់បាត់ទៅហើយ។
បន្ទាប់មកក៏រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ព្រែកអំបិល ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ និងកម្លាំងពិនិត្យហេតុស្រុកក្រុមប្រឹក្សាឃុំ លោកមេភូមិ នឹងពេទ្យឃុំ ធ្វើការពិនិត្យសាកសពឃើញមានស្នាមជាំខ្មៅ ក្រឡឹងរង្វង់កដោយសារក្រម៉ារិត ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ។
ក្រោយពីពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់