ស្ទឹងត្រែងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្ទឹងត្រែងបានឲ្យដឹងថា អគ្គិសនីស្ទឹងត្រែងនឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ទៅតាមវេលានិងទីតាំងដូចខាងក្រោម៖

ព័ត៌មានក្នុងដៃអ្នក
ស្ទឹងត្រែងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្ទឹងត្រែងបានឲ្យដឹងថា អគ្គិសនីស្ទឹងត្រែងនឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ទៅតាមវេលានិងទីតាំងដូចខាងក្រោម៖
បន្ទាយមានជ័យ៖មន្ត្រីសង្កាត់រដ្ឋបាលជលផលខេត្តបន្ទាយមានជ័យបានដាក់កុងត្រូល២កន្លែងដែលកំពុងធ្វើសកម្មភាពដាក់ទាលុយពីឈ្មួញនាំត្រីចេញទៅលក់នៅថៃនិងនាំត្រីថៃមកលក់នៅកម្ពុជាដោយរថយន្ត១គ្រឿង៥ម៉ឺនរៀល។ អាជីវករដែលរកស៊ីដឹកត្រីលក់បានប្រាប់ឲ្យដឹងថា៖នៅខេត្តបន្ទាយមានជ័យឃើញមានកុងត្រូលដែលមន្ត្រីសង្កាត់រដ្ឋបាលជលផលដាក់២កន្លែងនៅតាមផ្លូវជាតិលេខ៦ដែលមានលោក លុយ ស៊ីម៉ៅ នាយសង្កាត់រដ្ឋបាលជលផលព្រះនេត្រព្រះដាក់នៅក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះនិងនៅតាមផ្លូវជាតិលេខ៥ដែលមានលោកនាយសង្កាត់រដ្ឋបាលជលផលសិរីសោភ័ណដាក់។ អាជីវកររូបនោះបានបន្តថា៖នៅពេលមន្ត្រីជលផលដាក់កុងត្រូលជជុះតាមផ្លូវគឺត្រូវបានទាអោយអាជីវករដែលដឹកត្រីក្នុងស្រុកចេញទៅលក់ថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងដឹកត្រីពីថៃចូលលក់តាមផ្សារក្នុងស្រុកក្នុងរថយន្ត១គ្រឿងត្រូវមន្ត្រីជលផលកំណត់អោយបង់៥ម៉ឺនរៀលតាមត្រីតិចច្រើន។ដែលធ្វើអោយអាជីវករមានការរិះគន់យ៉ាងខ្លាំង។ទន្ទឹមនោះពួកគាត់ក៏បានអំពាវនាវដល់អភិបាលខេត្តគួរមានវិធានការចំពោះកុងត្រូលនេះផង។ ពាក់ព័ន្ធការចោទប្រកាន់ពីអាជីវកររកស៊ីដឹកត្រីលោក សេង ធូ នាយសង្កាត់រដ្ឋបាលជលផលសិរីសោភ័ណបានប្រាប់ថា៖រាល់ថ្ងៃនេះគ្មានអ្វីទេរកលុយមិនបានចាយផងព្រោះរដូវបិទនេសាទហើយក៏គ្មានរថយន្តដឹកត្រីដូចរដូវបើកនេសាទឡើយ៕ មតិយោបល់
យោងតាមការចុះផ្សាយនៅលើគេហទំព័រ World Record Academy កាលពីថ្មីៗនេះ បានឲ្យដឹងថា ទូរស័ព្ទដៃ Nokia 215 ជាស្មាតហ្វូនដែលមានតម្លៃថោកជាងគេបំផុតនៅក្នុងពិភពលោក ដោយបានជាប់នៅក្នុងកំណត់ត្រា។ Nokia 215 លក់ក្នុងតម្លៃ ២៩ដុល្លារអាមេរិក ដែលមានភ្ជាប់មកជាមួយកម្មវិធី Facebook, Facebook Messenger, Opera…
បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ថា៖ នគរបាលស្រុកអូរជ្រៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពជិះម៉ូតូ១គ្រឿងម៉ាក ហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង1AL-1386 ឆក់កាបូបបានសម្រេច នៅថ្ងៃទី២០ មិថុនា…
មតិយោបល់