តាកែវៈ តាមសេចក្តីរាយការណ៍បានបញ្ជាក់ឲ្យដឹងថា មុននេះបន្តិច មានករណីឃាតកម្ម ដ៏សាហាវមួយបានកើតឡើង ដោយក្មេងស្រីអាយុ១២ម្នាក់ ត្រូវឃាតករ ធ្វើសកម្មភាពរំលោភកាច់បំបាក់ដៃជើងនិងក នៅក្នុងចម្ការអំពៅ រួចគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិពេជ្រសារ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
រហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងតែដុតដៃដុតជើងដើម្បីស្វែងរកឃាតករខាងលើនេះផងដែរ ហើយព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់