នៅទីបំផុតអតីតតារាចម្រៀង និងជាអតីតពិធីការិនីនាង ឈិន សុធារី បានបញ្ចេញពីអត្តសញ្ញាពិតប្រាកដរបស់តារាស្រីម៉ូដែលដែលនាងប្រកាសថាជាអ្នកលួចប្ដីនាង រហូតធ្វើអោយប្ដីនាងចុះចេញពីផ្ទះ និងប្រកាសសុំលែងនោះហើយ ក្នុងពេលដែលនាងក៏បានប្រកាសថានឹងហែកហួររឿងអាស្រូវរបស់នារីនោះបន្ថែមទៀតប្រសិនបើនៅតែខ្លាំង។ ក្នុងសារដែលនាងបានបង្ហោះគឺនាងបញ្ជាក់ថានារីដែលលួចប្ដីនាងជាម្ចាស់ហ្វេសប៊ុកឈ្មោះ Yaya Baby និងមានឈ្មោះថាចោមច័ន្ទ ហៅរាជនីតារាម៉ូដែល ដោយនាងក៏បានបង្ហាញមុខមាត់របស់នារីនោះផងដែរ។
នេះជាការលាតត្រដាងមុខមាត់របស់នារីនោះជាលើកទី១ តែក៏ប្រហែលមិនចប់ត្រឹមហ្នឹងនោះដែរ ក្នុងពេលដែលឈិន សុធារី ដែលត្រូវគេដឹងថាបានបញ្ចប់ជីវិតប្ដីប្រពន្ធជាមួយលោក សុវណ្ណ មករា ជាអតីតស្វាមី ដោយសារតែឈិន សុធារី ប្រកាសថានារីនោះបានផ្លែផ្កាប៉ះពាល់មុខមាត់របស់នាង ហើយនាងក៏បានសរសេរថាធ្លាប់បានតេទៅស្ដីបន្ទោសអោយនារីនោះ រហូតត្រូវបុរសម្នាក់ដែលឈិន សុធារី ចោទថាជាសង្សារនាងមិនមែនលោកសុវណ្ណ មករា តេមកគំរាម។ មានការលើកឡើងថាជម្លោះរវាងឈិន សុធារី និងតារាម៉ូដែលដែលនាងទើបបានបង្ហាញមុខ នឹងឡើងកំដៅប្រសិនបើឈិន សុធារី បន្តហែកហួរ ហើយនារីនោះនឹងតបតវិញ។
មតិយោបល់