ព័ត៌មានជាតិ

ហួសចិត្ត! ផ្ញើរម៉ូតូមួយភ្លែតចូលផ្សារស្ទឹងមានជយ័ថ្មីទិញអីវាន់ ត្រូវចោរលួចទៅបាត់

ភ្នំពេញៈ នារីម្នាក់ បានកាន់ក្រដាសផ្ញើរម៉ូតូមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ទារសំណងឲ្យតំណាងផ្សារស្ទឹងមានជ័យសងម៉ូតូគាត់វិញ ក្រោយពីនាងផ្ញើរម៉ូតូក្នុងផ្សារស្ទឹងមានជ័យថ្មីត្រូវចោរលួចទៅបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅផ្លូវព្រះមុន្នីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ មុនពេលកើតហេតុ កាលពីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ គេឃើញរូបនាងបានយកម៉ូតូ១គ្រឿងម៉ាកZoomer-Xស៊េរី២០១៧ ពណ៌ស ពាក់ស្លាកលេខ តាកែវ1M-5061 ផ្ញើនៅចំក្នុងចំណតផ្ញើរម៉ូតូផ្សារស្ទឹងមានជ័យថ្មី ក៏បានដើរចូលក្នុងផ្សារដើម្បីចូលទិញអីវាន់ លុះត្រលប់ចេញមកវិញដើររកម៉ូតូពេញកន្លែងផ្ញើរក៏រកមិនឃើញបានប្រាប់សន្តិសុខផ្សារឲ្យជួយរកនៅតែរកមិនឃើញ ទើបមានការឆោឡោ។

ក្រោយកើតហេតុម្ចាស់ម៉ូតូឈ្មោះ ចាន់ រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំបានសុំឲ្យម្ចាស់ផ្សារសងម៉ូតូគាត់វិញ តែតំណាងផ្សារបានសុំពន្យាពេល១០ថ្ងៃសិន ចាំគាត់រាយការណ៏ជូនថៅកែផ្សារសិនបើគាត់សម្រេចយ៉ាងណាៗនោះនិងផ្តល់ព័ត៌មាននៅពេលក្រោយ៕

https://youtu.be/Cl8qlI7z2bg

មតិយោបល់