ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារPost Newsបានប្រាប់ថា មុននេះបន្តិច ខណៈដែលមេឃមានការធ្លាក់ខ្យល់ខ្លាំង ស្រាប់តែរោងការមួយកន្លែង ដែលសង់លើចិញ្ចើមផ្លូវ ត្រូវខ្យល់កួចប៉ើងទៅលើអាកាសប្រហែល២០ម៉ែត្រ ទាក់នឹងខ្សែភ្លើងបង្កការទុស្សេផ្អើលប្រជាពលរដ្ឋរត់ចែកជើងគ្នា។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវទៅព្រៃស ក្បែរផ្សារចំការដូង ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប៉ុន្តែហេតុការណ៍នេះមិនបានបណ្តាលឲ្យនរណាម្នាក់មានរបួសនោះទេ គ្រាន់តែរងការខូចខាតសម្ភារៈមួយចំនួនតែប៉ុណ្ណោះ ៕













មតិយោបល់