ភ្នំពេញៈនគរបាលនៃអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា អធិការរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនចំនួន២ទីតាំងជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន ៧នាក់ ដកហូតថ្នាំញៀនចំនួន២៧កញ្ចប់។
ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ ក្នុងភូមិទួលរកា និងភូមិព្រែកតាគង់ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ម៉េង វិមានតារា អធិការងនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា កម្លាំងរបស់លោកបានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនចំនួន២ទីតាំងផ្សេងគ្នា ដោយទីតាំងទី១- ធ្វើឡើងនៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិទួលរកា ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រីចំនួន ២នាក់ និងដកហូតថ្នាំញៀនចំនួន ៥កញ្ចប់តូច និងដាវសាម៉ូរ៉ៃ ១ដើម និងទីតាំងទី២-កម្លាំងរបស់លោកបានធ្វើឡើងនៅចំណុចក្នុងតំបន់មិនរៀបរយមួយកន្លែងដែលស្ថិតនៅក្នុងភូមិព្រែកតាគង់ ផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយធ្វើការឃាត់ខ្លួនបុរសចំនួន ៥នាក់ ដកហូតថ្នាំញៀនចំនួន ២២ កញ្ចប់ រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមនិងថ្នាំញៀនទាំង២២កញ្ចប់ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
https://youtu.be/rUHf1UhAQRE
មតិយោបល់