ពោធិ៍សាត់ៈ គ្រោះថ្នាក់សង្គម ០២លើក៖ ករណីទី១៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី
មានករណីក្រឡាប់គោយន្តកន្ត្រៃដឹកឈើ បណ្តាលឲ្យស្លាប់ នៅចំណុចស្រែយក្ស ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ជនរងគ្រោះឈ្មោះ ម៉ម ភីន ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅចំណុចកើតហេតុ។ ហើយសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីទី២៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចខាងលិចផ្ទះឈ្មោះ អាង ភេទប្រុស ចម្ងាយ ១៥០ម៉ែត្រ តាមដងផ្លូវគ្រួសក្រហមពីលិចទៅកើត(ច្រាស់ទិសគ្នា)ក្នុងភូមិកណ្តាល ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
រថយន្តម៉ាក កូរ៉ូឡា ផលិតឆ្នាំ១៩៩៥ ស្លាកលេខ ភ្នំពេញ 2S-6243 បើកបរដោយឈ្មោះ ហេង ទាន់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិខាងលើ បានបុកម៉ូតូម៉ាក់ ឌ្រីមសង់ផលិតឆ្នាំ២០១៥ ពាក់ស្លាក់លេខ ពោធិ៍សាត់ 1G-1725 បើកបរដោយឈ្មោះ ប៉ោយ សុភា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឲ្យរងរបួសកោងឆ្អឹងភ្លៅស្តាំ និងឆ្អឹងស្មងជើងឆ្វេង(ធ្ងន់) ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្តកោះកុង។
មូលហេតុ៖ រថយន្តវ៉ាជែង។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម ដើម្បីដោះស្រាយតាមនីតិវិធី៕
មតិយោបល់