ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនKUMHO SAMCO BUSLINES បើកវ៉ាជែងបុករម៉កពេញទំហឹងមនុស្ស២នាក់របួសធ្ងន់

ស្វាយរៀងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តដឹកភ្ញៀវទេសចររបស់ក្រុមហ៊ុន KUMHO SAMCO BUSLINESមួយគ្រឿង បើកវ៉ាជែងនឹងរថយន្តដឹកកម្មករក៏ជ្រុល ទៅបុកនឹងរម៉កមួយគ្រឿងចំពីមុខពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្រោយកើតហេតុហើយនោះ ជនរងគ្រោះទាំង២នាក់ដែលរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តនិងរម៉កម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ស្នងការនគបាលខេត្តដើម្បីដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់ ៕

មតិយោបល់