ភ្នំពេញៈ សមរភូមិមួយ បានកើតឡើងរវាងក្មេងស្ទាវពីរក្រុម បានដេញកាប់គ្នាដូចក្នុងរឿងចិន បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍ដេញកាប់ចាក់គ្នានេះ បានកើតឡើងនៅច្រកចូល QMI ក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ ដោយគេឃើញក្មេងទំនើងពីរក្រុមដេញកាប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង២០នាទីយប់។
ខណៈនេះសមត្ថកិច្ចកំពុងឡោមព័ទ្ធនៅកន្លែងកើតហេតុ ដើម្បីតាមចាប់ក្រុមក្មេងទំនើងទាំងនោះ ដោយនៅកន្លែងកើតហេតុ ក៏មានបន្សល់ទុកអាវមួយដើមផងដែរនៅជិតជនរងគ្រោះ៕


https://youtu.be/Zn0WCZZUE_Y
https://youtu.be/Cj1_76coVEI
https://youtu.be/QSMsPcl2I4s
https://youtu.be/lDVpHABB7Tw
មតិយោបល់