ព័ត៌មានជាតិ

ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ចេញពីរៀនទៅលេងទឹក មានអីលង់ស្លាប់យ៉ាងអាណោចអាធ័ម

ពោធិ៍សាត់ៈ លោកអធិការស្រុកភ្នំក្រវាញ បានប្រាប់ Post News ថា មានករណី ក្មេងប្រុសម្នាក់លង់ទឹកស្ទឹងស្លាប់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចស្ទឹង ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកអធិការស្រុកភ្នំក្រវាញបន្តថា ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្ទឹងស្លាប់នោះ មានឈ្មោះ រឿន រតនៈ អាយុ១២ឆ្នាំ មានម្តាយឈ្មោះ សំ ម៉ៅ អាយុ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយ អ្នកទាំង២ ស្នាក់នៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកអធិការស្រុកបានបញ្ជាក់ពីមូលហេតុដែលក្មេងប្រុសលង់ទឹកស្ទឹងស្លាប់ ពេលចេញពីសាលាហើយបានលេងទឹក ទើបបណ្តាលឲ្យលង់តែម្តង។ ចំពោះសាកសពក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់