កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ធ្លាក់ពីលើរថយន្តបណ្ដាលឲ្យស្លាប់។
កើតហេតុនៅវេលាម៉ោង១០និង៥នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ថុងថេន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ កម្មករ
ប្រមូលសំរាម របស់លោក ប៉ោសេង ភាស៊ីស្អាង។
មុនពេលកើតហេតុ មានកម្មករចំនួន៥នាក់ ទី១ឈ្មោះ ថុងថេន(សព)អ្នករៀបបាវថង់សំរាមលើឡាន,ទី២ឈ្មោះ ង៉េងឡូញ ភេទប្រុស អាយុ២៦ឆ្នាំ កម្មកររៀបសំរាម លើឡាន,ទី៣ឈ្មោះ ទូច គង់ ភេទប្រុស អាយុ ២៩ឆ្នាំ កម្មករបោះសំរាម,ទី៤ឈ្មោះ មន មាន ភេទប្រុស អាយុ៣២ឆ្នាំ កម្មករបោះសំរាម និងទី៥ឈ្មោះ សេន ប៉ូច ភេទប្រុស អាយុ ៣៥ឆ្នាំ កម្មករ អ្នកបើកឡាន បាននាំគ្នាប្រមូលសំរាម តាមផ្ទះពីផ្សារស្អាង ទៅដល់ចំណុចកន្លែងកើតហេតុឈ្មោះថុងថេន និងឈ្មោះង៉េង ឡូញ នៅលើឡានរៀបបាវថង់សំរាម ចំណែកឈ្មោះ មន មាន និងឈ្មោះទូចគង់ ជាអ្នកបោះសំរាម ហើយឈ្មោះសេន ប៉ូច អ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ ៥តោន ដោយដាក់សំរាមផុតពីទ្រុងរថយន្តប្រហែលកន្លះម៉ែត្រ ទៅមុខតិចៗ ភ្លាមនោះប្រជាជននៅក្បែរនោះបានស្រែកថា មនុស្សធ្លាក់ពីលើឡាន រួចក៏នាំគ្នាជួយលើកជនរងគ្រោះបញ្ជូនទៅពេទ្យបង្អែកស្អាងរួចបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
លោកគ្រូពេទ្យបានប្រាប់ថាវះកាត់ ក៏ស្លាប់មិនវះក៏ស្លាប់ ។ រួចក៏បញ្ជូនជនរងគ្រោះមកផ្ទះវិញ។ លុះដល់ថ្ងៃទី២៥ ខែឆ្នាំដដែល វេលាម៉ោង១និង៣៩នាទី ជនរងគ្រោះបានស្លាប់ រួចក៏យកសពមកធ្វើបុណ្យនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
តាមការបញ្ជាក់របស់ឈ្មោះ អ៊ូច គា ត្រូវជាម្ដាយសព ថា លោកគ្រូពេទ្យកាល់ម៉ែត្រ ប្រាប់គាត់ថា កូនគាត់មានឈាមកក នៅក្នុងខួរក្បាលមិនអាចសង្រ្គោះបានទេ។
តាមការបញ្ជាក់របស់ឈ្មោះ ឈិន នឿន ភេទ ប្រុស អាយុ៥៨ឆ្នាំមានទីលំនៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាលថា កម្មករប្រមូលសំរាមធ្លាក់ពីលើរថយន្តដឹកសំរាម ដោយសារទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវបេតុងមុខផ្ទះគាត់ ។
ក្រោយពិនិត្យរួចសពត្រូវបានប្រគល់ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់