ព័ត៌មានកីឡា

David Luiz ពាន FA Cup គឺជាគោលដៅទី ២ របស់ក្រុម Chelsea

ខ្សែការពារអន្តរជាតិប្រេស៊ីល David Luiz បានប្រាប់ Talk Sport ថា ពាន FA Cup គឺជាគោលដៅទី ២ សម្រាប់តោខៀវ Chelsea ដែលត្រូវតែយកឲ្យបាននៅរដូវកាលនេះ។

ជាការពិតណាស់បន្ទាប់ពីត្រឡប់មកកាន់ Chelsea វិញ ខ្សែការពារដ៍ឆ្នើម David Luiz បានបង្ហាញនូវទម្រង់លេងយ៉ាងល្អ ជាមួយក្លិប។ នៅក្នុងការធ្វើបទសំភាសន៍ជាមួយ Talk Sport ខ្សែការពារវ័យ ៣០ ឆ្នាំរូបនេះ បាននិយាយថា ក្លិបត្រូវការឈ្នះពាន FA Cup មួយទៀតនៅរដូវកាលនេះ ថ្វីបើ Arsenal ជាក្រុមមួយដ៍ខ្លាំង និងមានបទពិសោធន៍ល្អក៍ពិតមែន តែ​ Chelsea មិនខ្លាចឡើយ ព្រោះកីឡាករទាំងអស់បានត្រៀមខ្លួនរួចហើយក្នុងការប្រកួតនេះ Arsenal និងមិនងាយស្រួលឡើយក្នុងការប្រកួតនេះ ព្រោះពួកយើងមិនផ្តល់ឱកាសឲ្យពួកគេឡើយ។

សូមបញ្ជាក់ផងដែរថា Chelsea និង Arsenal ត្រូវប្រកួតផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃទី​ ២៧ ស្អែកនេះ វេលាម៉ោង ១១ និង ៣០ នាទីយប់៕

មតិយោបល់