ក្រុមហ៊ុនហិរញ្ញវត្ថុនិងជាក្រុមហ៊ុនលក់និងទិញយន្តហោះ General Electric ដ៏ធំបានប្រកាសបញ្ជាក់ថាខ្លួនពិតជាអ្នកកម្ម៉ង់ទិញយន្តហោះប្រភេទ Boeing ដល់ទៅ 40 គ្រឿងនោះពិតមែន។
វាមានតម្លៃសរុបដល់ទៅជិត 4 ពាន់លានដុល្លារអាមេរិកហើយក្នុងនោះមាន 20 គ្រឿងប្រភេទ 737 MAX 8 និង 20 គ្រឿងទៀតជាជំនាន់ក្រោយនៃយន្តហោះប្រភេទ 737-800 ។
ក្រុមហ៊ុនផលិតយន្តហោះ Boeing ដ៏ធំមួយនេះធ្លាប់បានប្រកាសថាខ្លួនបានផលិតយន្តហោះជាមួយនឹងការកម្ម៉ង់ដ៏ធំមួយនៃក្នុងឆ្នាំនេះតែមិនបានបញ្ជាក់ច្បាស់ថាជាក្រុមហ៊ុនណាមួយដែលជាអ្នកធ្វើការកម្ម៉ង់លើកនេះទេ។ក្រុមហ៊ុន GE បាននិយាយថាស្របពេលជាមួយនឹងកំណើននៃអ្នកធ្វើដំណើរកំពុងកើនឡើងនិងតម្រូវឥតឈប់ឈរនោះវាបានធ្វើឲ្យសេវាកម្មរបស់ខ្លួនកាន់តែមានភាពងាយស្រួលជាមួយនឹងយន្តហោះថ្មីៗទាំងនេះដែលមានបច្ចេកវិទ្យាខ្ពស់លើបញ្ហាសាំងនោះ៕
មតិយោបល់