ស្រីលង្កា: មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយទឹកជំនន់និងការរអិលបាក់ដីរបស់ប្រទេសស្រីលង្កា បានកើនឡើងដល់ ៦៣នាក់ នៅថ្ងៃសុក្រទី២០ ឧសភានេះ ខណៈដែលកម្ពស់ទឹកនៅក្នុងស្រុកជាច្រើនបានបន្តកើនឡើងដោយសារការមានភ្លៀងធ្លាក់ខ្លាំងឥតឈប់។
រហូតមកដល់ពេលនេះ ក្នុងស្រុក Kegalle ភាគកណ្តាលរបស់ប្រទេសស្រីលង្កា បានរាយការណ៍ថា ចំនួនមនុស្សស្លាប់បានកើនខ្ពស់បំផុត ដោយបន្ថែម ៣៤នាក់ទៀត ត្រូវបានស្លាប់ ដោយមានការរអិលបាក់ដីយ៉ាងធំជាលើកទីពីរបន្ទាប់ពីគ្រោះធម្មជាតិ បានវាយប្រហារស្រុកមូួយនេះ កាលពីថ្ងៃទីអង្គារ៍និងថ្ងៃពុធ។
ក្រុមសង្គ្រោះកំពុងបន្តជាមួយកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីស្វែងរកអ្នកដែលបាត់ខ្លួននៅក្រោមភក់និងថ្ម និងបានរកឃើញសាកសពរហូតមកដល់ពេលនេះនៅ Aranayake ខណៈដែលមនុស្ស ១៤៤នាក់ កំពុងតែកប់នៅក្រោមគំនរបាក់បែក។ ការរអិលបាក់ដីដែលបានវាយប្រហារកាលពីល្ងាចថ្ងៃអង្គារ៍កន្លងទៅនោះ បានកប់ភូមិចំនួនបីហើយត្រូវបានគេកត់ត្រាទុកថា ជាកំណត់អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសស្រីលង្កា។
មានមនុស្សជាង ៤៥០.០០០នាក់ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់និងការបាក់ដីនៅទូទាំងប្រទេសកោះនេះ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនិងមានខ្យល់បក់យ៉ាងខ្លាំង ដែលបានចាប់ផ្តើមនៅល្ងាចថ្ងៃសៅរ៍។
មនុស្សជាច្រើននៅតែជាប់នៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស និងមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត។ កម្រិតទឹកទន្លេ Kelani កើនឡើងផងដែរ ហើយប្រជាជនដែលរស់នៅតាមច្រាំងទន្លេនេះ ត្រូវបានគេជម្លៀសចេញផងដែរ។
ប្រជាជននៅក្នុងតំបន់ដែលមានកូនភ្នំនេះ ត្រូវបានជម្លៀសខ្លួនឯង ដោយបានព្រមានថា ប្រសិនបើពួកគេបានសង្កេតឃើញសញ្ញាណាមួយនៃការបាក់ដី។
លោកនាយករដ្ឋមន្រ្តីរបស់ប្រទេសស្រីលង្កា Ranil Wickremesinghe បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ដោយលោកបានជំរុញឱ្យការរស់នៅទីទួលមានសុវត្ថិភាពនៅក្នុងតំបន់រងគ្រោះ ដោយទឹកជំនន់ត្រូវជម្លៀសពួកគេចេញផ្ទះ ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងបន្កកើនឡើង។
លោក Wickremesinghe បានបញ្ជាក់ថាសន្តិសុខនឹងត្រូវបានរឹតបន្តឹងនៅក្នុងស្រុកនៅទូទាំងប្រទេស ចាប់ពីថ្ងៃសុក្រ ដើម្បីការពារទ្រព្យសម្បត្ដិរបស់ក្រុមគ្រួសារ ដែលនឹងត្រូវការដើម្បីត្រូវបានជម្លៀសចេញ។
នាយកដ្ឋានឧតុនិយមបាននិយាយថា ការព្យាករណ៍ចុងក្រោយអង្អស់គឺមាន ខ្យល់ព្យុះមួយដែលបានធ្វើដំណើរនៅក្នុងឈូងសមុទ្រ Bengal ឥឡូវនេះត្រូវបានដំណើរចេញឆ្ងាយពីកោះនេះហើយ ប៉ុន្តែខ្យល់ខ្លាំងនិងភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅក្នុងស្រុកជាច្រើន សម្រាប់ពីរបីថ្ងៃខាងមុខទៀត៕
មតិយោបល់