ព័ត៌មានជាតិ

ស្មានថាមានរឿងអី! ប្តីប្រពន្ធមួយគូឈ្លោះគ្នាផ្អើលពេញផ្លូវហ្មង

ភ្នំពេញៈ ប្តីប្រពន្ធវ័យក្មេងមួយគូរ ដែលគេបានឃើញបុរសជាប្តីដើរដោយថ្មើរជើង និងស្រ្តីជាប្រពន្ធអង្គុយលើម៉ូតូឌុបកូនប្រុសតូចម្នាក់ផងដែរ នៅខាងមុខនោះ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងនៅតាមផ្លូវសាធារណៈ ដោយមិនមានអ្នកណាម្នាក់ដឹងពីមូលហេតុអ្វីឡើយ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលនៅក្បែរខាង និងដំណើរតាមផ្លូវផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ១៥នាទីល្ងាច ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ នៅចំណុចមុខហាងជួសជុលម៉ូតូមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧១ ខាងលិចស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ដែលដើរដោយថ្មើរជើង និងស្ត្រីម្នាក់ដែលមានអាយុប្រាមាណជាជាង ២០ឆ្នាំ ដូចគ្នា ដោយបានជិះម៉ូតូម៉ាក ហ្ស៊ុយស៊ីគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញBH-៨០០៩ មួយគ្រឿងដោយមានឌុបកូនប្រុសតូចម្នាក់ពីមុខផងដែរនោះ។ មិនដឹងជាពួកគេមកពីទីណាឡើយ ដោយបានធ្វើដំណើរបណ្តើរ ឈ្លោះប្រកែកគ្នាបណ្តើរ និងប្រើពាក្យជេម្រាយគ្នាទៅវិញទៅមក និងស្ទើរតែឈានទៅដល់ការប្រើអំពើហិង្សាផងដែរនៅតាមផ្លូវសាធារណៈ ខណៈដែលមេឃកំពុងតែរលឹមស្រិចៗនោះ ដោយមិនមានអ្នកណាម្នាក់បានដឹងពីមូលហេតុអ្វីឡើយ។

ក្រោយពេលដែលពួកគេ ទាំង២នាក់ធ្វើការឈ្លោះគ្នា និងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរកន្លែងកើតហេតុ និងអ្នកដំណើរតាមផ្លូវយ៉ាងខ្លាំងនោះ ពួកគេក៏ធ្វើដំណើរបណ្តើរ និងឈ្លោះគ្នាបណ្តើរចេញពីកន្លែងខាងលើ ឆ្បោះទៅកាន់ស្ពានច្បារអំពៅបន្តទៀតបាត់ទៅ៕

មតិយោបល់