ភ្នំពេញៈ បុរសម្នាក់រងរបួសក្បាល ខណៈដែលជិះម៉ូតូចេញពីផ្លូវបេតុងឆ្លងទៅផ្លូវជាតិលេខ៤ ត្រូវម៉ូតូMSXបុកចំពេញទំហឹងបណ្តាលឲ្យដួលរងរបួសក្បាល។
ហេតុហការណ៍នេះបានកើតឡើងវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខច្រកចូលសាលារៀនសុវណ្ណភូមិ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកMSX ពាក់ស្លាកលេខ ភ្នំពេញ1GG-6772 ជិះដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿងលឿនគួរសមតាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុក៏វាក់ចាប់ហ្វ្រាងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងជាមួយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FT-5566 ដែលជិះដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងចេញពីផ្លូវបេតុងបំណងឆ្លងផ្លូវជាតិលេខ៤ បណ្តាលឲ្យដួលរងរបួសក្បាលតែម្តង ចំណែកបុរសជិះMSXរងរបួសស្រាល។
ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសក្បាលត្រូវបានមិត្តភ័ក្រនាំទៅពេទ្យចំណែកម៉ូតូសមត្ថកិច្ចបានចុះវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីរងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយនូវពេលក្រោយ៕


https://youtu.be/2Ir4XgIAtKQ
មតិយោបល់