ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកបុកអ្នកថ្មើរជើងម្នាក់រងរបួសធ្ងន់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៦អា ខាងជើងការ៉ាសសាំង តុង ហី ចម្ងាយ ៣០ម៉ែត្រ ភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាក បុកអ្នកថ្មើរជើងរងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ ឡាំង សុម៉េត ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានដើរឆ្លងផ្លូវក្នុងពីលិចទៅកើត ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកពីជើងទៅត្បូង បុកជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ក្រោយពីកើតហេតុ រថយន្តបានបើកគេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

មូលហេតុ៖ បណ្តាលមកពីជនរងគ្រោះដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន និងរថយន្តបើកក្នុងល្បឿនលឿន៕

មតិយោបល់