កណ្តាលៈ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់រោងចក្រផលិតកាបូប FMF MANUFACTURING Co.,Ltd យកទ្រព្យសម្បត្តិអស់រយៈពេលជាច្រើនម៉ោងហើយគេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងនៅយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងរោងចក្រផលិតកាបូប FMF MANUFACTURING Co.,Ltd ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល លុះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបក្រុមកម្មករ-កម្មការិនី ចូលធ្វើការប្រទះឃើញជញ្ជាំងរោងចក្រហើបនិងមានប្រហោងខុសពីធម្មតា សង្ស័យនាំគ្នាបើកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថាមានក្រុមចោរលួចគាស់ជញ្ជាំងរោងចក្រ ធ្វើលួចទ្រព្យសម្បត្តិ៕
មតិយោបល់