ព្រះសីហនុៈ បុរស២នាក់ម្នាក់ជាជនជាតិអាមេរិកកាំង នឹងម្នាក់ទៀតជាជនជាតិអ៊ីស្រាអ៊ែល បានបើកឆាកប្រយុទ្ធគ្នារហូតហូរឈាមរហាម ធ្វើឱ្យផ្អើលខ្មែរយើង ហើយទីបំផុតអ្នកចាញ់ដេកពេទ្យអ្នកឈ្នះចូលដេកប៉ុស្តិ៍។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ឧសភា ២០១៦ នៅចំណុចក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
បើតាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា អំពើហិង្សានោះបានធ្វើឲ្យម្នាក់រងរបួសនិងម្នាក់ក្លាយជាជនសង្ស័យ ត្រូវបានកម្លាំងសមត្ថតកិច្ចអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លនធ្វើការសាកសួរ ។
ជនរងគ្រោះឈ្មោះ EDERY SAMUUEL ARIE ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ អ៊ីស្រាអែល (របួសស្រាល ត្រូវត្រង់ថ្ងាសនិងសៀតផ្កា )។ រីឯជនដៃដល់ឈ្មោះ LEYDEKER VITALY ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 47454150 ។
មន្ត្រីនគរបាលបានបញ្ជាក់ថា មូលហេតុដែលកើតមានអំពើហិង្សាខាងលើរវាង ជនជាតិអាមេរិចនឹងជនជាតិអ៊ីស្រាអ៊ែលនេះ បណ្តាលមកពីពួកគេផឹកស្រវឹងស្រា។ ពេលនេះជនទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿង ហើយសមត្ថកិច្ចបានណែនាំនឹងឱ្យត្រឡប់ទៅវិញ៕
មតិយោបល់