កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា នៅវេលាម៉ោង ៨ យប់ថ្ងៃទី ២៧ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកអ្នកថ្មើជើងម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតនៅតាមផ្លូវជាតិលេខ ៦ ភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
រថយន្តបង្កម៉ាក ហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខ 2T 5754 ភ្នំពេញ អ្នកបើកបរមិនអត្តសញ្ញាណ គេចខ្លួនបាត់ ។ ចំណែកឯជនរងគ្រោះ ឈ្មោះ នាង ចាន់ធី ប្រុស អាយុ ៤៦ ឆ្នាំ (ជនវិកលចរិក) រស់នៅភូមិអង្គរនាង ឃុំទ្រៀល ស្រុកបារាយណ៌។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង និងដកហូតយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋានបារាយណ៌ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់