តាកែវៈ នៅថ្ងៃសៅរ៍ ១៤រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចន្លោះម៉ោង ២និង២០ នាទីទៅម៉ោង ៣និង១៥នាទី នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់ម្នាក់។
ជនរងគ្រោះឈ្មោះ យ៉េត សុភីន ភេទប្រុស អាយុ ២១ឆ្នាំ មានមុខរបរកសិករ រស់នៅក្នុងបន្ទុកជាមួយ ឪពុកឈ្មោះ ខែម
ឈីន អាយុ ៤០ឆ្នាំ និងម្តាយឈ្មោះ កង នេន អាយុ ៥០ឆ្នាំ ក្នុងភូមិឃុំកើតហេតុខាងលើ។ បានយកខ្សែនីឡុង
ពណ៌សនៅផ្ទះរបស់ខ្លួនឡើងទៅចងកនៅរ៉តផ្ទះផ្នែកខាងលើ។
មូលហេតុ៖ ដោយអ្នកធ្វើអត្តឃាតមានជំងឺប្រចាំកាយ(ជំងឺផ្លូវចិត្តលេបថ្នាំពេទ្យរុស្សីដុះសាច់នៅចង្កោះផ្នែកខាងឆ្វេងមួយកន្លែង)។
ក្រោយពីកើតហេតុផ្នែកជំនាញ បានចុះធ្វើការស្រាវជ្រាវ ដោយមានការបំភ្លឺពីក្រុមគ្រួសារសពនឹង ដោយមានការចូលរួមពីលោកគ្រួពេទ្យ លោកមេឃុំ លោកមេភូមិ បានធ្វើការពិនិត្យលើខ្លួនសព ឃើញមានស្នាមខ្សែនៅកផ្នែកខាងមុខនឹងឃើញមានស្នាមសាច់ដុះនៅចង្កេះផ្នែកខាងស្តាំមួយកន្លែង ក្រៅពីនេះពុំឃើញមានរបួសស្នាមនៅលើខ្លួនសពទេ ហេតុដូច្នេះហើយជំនាញសន្និដ្ឋានថាឈ្មោះ យ៉េត សុភីន ពិតជាធ្វើអត្តឃាត
ដោយចងកសម្លាប់ខ្លួនពិតមែន។ សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់