ព័ត៌មានជាតិ

ឆេះផ្ទះ១ខ្នង នៅក្បែរផ្សារអគ្គៈក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានឲ្យដឹងតាមទូរសព្ទថា នៅម៉ោងប្រមាណជា៣ និង២៥នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ មានករណីអគ្គិភ័យឆាបឆេះនៅខាងក្នុងផ្ទះមួយល្វែងមួយដែលជាទីតាំងលក់ឆ្នោតកីឡាជាតិ។

លោកអធិការបន្តថា សមត្ថកិច្ចបានសម្រេចវាយកម្ទេចសោ បង្អូចទ្វារខណៈស្ថានភាពភ្លើងកំពុងបង្កើនអំណាច។

បើតាមសម្តីចុងក្រោយរបស់អធិការក្រុងប៉ោយប៉ែតថាភ្លើងត្រូវបានរលត់វិញក្រោមការជួយអន្តរាគមន៍ពីរថយន្តពន្លត់របស់ក្រុមហ៊ុនកាស៊ីណូនឹងប្រជាពលរដ្ឋក្បែរខាង៕

មតិយោបល់