ព័ត៌មានជាតិ

(ជ្រុង១នៃសង្គម) ផ្លូវនឹងបង្គោលធ្វើស្អាតយូរហើយ នៅឡើយខ្វះតែអំពូលភ្លើងបំភ្លឺពេលយប់

ភ្នំពេញៈ នៅរាជធានីភ្នំពេញ គេសង្កេតឃើញផ្លូវជាច្រើនខ្សែ ត្រូវបានអាជ្ញាធរធ្វើការជុសជុលកែលម្អ និងពង្រីក ដាក់ប្រព័ន្ធលូនឹងដាក់បង្គោលភ្លើងបំភ្លឺបានល្អប្រសើរឡើងជាបន្តបន្ទាប់។

ដោយឡែកក្រឡេកមកមើលកំណាត់ផ្លូវលេខ២១៧ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យឯណេះវិញ ការស្ថាបនាផ្លូវបេតុង១ខ្សែដោយក្រុមហ៊ុនណឹម ម៉េង នោះរហូតមកដល់ពេលនេះជិតរួចរាល់ហើយដោយមានសួននឹងបង្គោលភ្លើងនៅកណ្តាល។

បង្គោលភ្លើងក្រុមហ៊ុនបានដាក់រួចរាល់ហើយ ថែមទាំងបានដាក់អំពូលបំភ្លឺនៅពេលយប់បានល្អ។ ប៉ុន្តែភ្លើងបំភ្លឺផ្លូវនោះ មិនដឹងថា ខាងក្រុមហ៊ុន ណឹម ម៉េង ឬខាងណាជាអ្នកទទួលនោះទេដោយត្រង់កំណាត់ផ្លូវ២១៧ ចាប់ពីច្រមុះជ្រូកការ៉ាស់សាំងស្ទឹងមានជ័យ រហូតដល់អតីតគល់ស្ពានដែក ក្នុងភូមិឫស្សីនោះគេបានដាក់បង្គោលភ្លើងរួចរាល់យូហើយ ប៉ុន្តែបែរជាមិនដាក់អំពូលភ្លើងបំភ្លឺ ឬមកពីអត់ភ្លើងនោះទេ។

ចំណែកបង្គោលភ្លើងចាប់ពីអតីតគល់ស្ពានដែក ឆ្ពោះទៅជើងឯកនោះវិញ មានភ្លើងបង្គោលបំភ្លឺរាល់ៗយប់។ ចំណែកពីគល់ស្ពានដែកមកច្រមុះជ្រូកស្ទឹងមានជ័យគឺងងឹតឈឹងតែម្តង។

ប្រជាពលរដ្ឋបានសូមណូមពរទៅខាងក្រុមហ៊ុនធ្វើផ្លូវលេខ២១៧ ក៏ដូចជាខាងអគ្គិសនី មេតាជួយដាក់ភ្លើងតាមបង្គោលត្រង់កំណាត់ផ្លូវខាងលើនោះឱ្យបានភ្លឺនាពេលយប់ផង៕

photo_2016-05-20_15-44-55 photo_2016-05-20_15-44-54 photo_2016-05-20_15-44-54 (2) photo_2016-05-20_15-44-53

មតិយោបល់