ព័ត៌មានជាតិ

CamEd ជាជម្រើសដ៏ល្អ សម្រាប់សិស្សានុសិស្សដែលចង់បន្តថ្នាក់បរិញ្ញាបត្រជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ

បច្ចុប្បន្ននេះ សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ កំពុងធ្វើការសម្រេចចិត្ត ថា តើខ្លួនគួររើសយកជំនាញអ្វី សម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ សិស្សខ្លះមានចំណាប់ អារម្មណ៍ទៅលើវិស័យវេជ្ជសាស្រ្ត សិស្សខ្លះទៀតចាប់អារម្មណ៍វិស័យវិស្វកម្ម ឬកសិកម្ម ហើយមួយចំនួនទៀត ក៏ចាប់អារម្មណ៍វិស័យអប់រំ ហើយជាពិសេសវិស័យពាណិជ្ជកម្ម។ នៅពេលដែលពួកគាត់សម្រេចចិត្តជ្រើសយកជំនាញណាមួយហើយ ពួកគាត់នឹង ចាប់ផ្តើមគិតពីការជ្រើសរើស វិទ្យាស្ថាន ឬក៏សាកលវិទ្យាល័យវិញម្តង។ ដូច្នេះថ្ងៃនេះ យើងសូមធ្វើការណែនាំ សិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍ទៅលើវិស័យពាណិជ្ជកម្ម ឲ្យបានស្គាល់ពីគ្រឹះស្ថានអប់រំ ថ្នាក់បរិញ្ញាបត្រមួយដែលកំពុងធ្វើការបណ្តុះបណ្តាល និស្សិត ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ដែលនោះគឺជា វិទ្យាស្ថាន CamEd ។

វិទ្យាស្ថាន CamEd គឺជាវិទ្យាស្ថានមួយដែលមានការទទួលស្គាល់គុណភាពអប់រំ ទាំងក្នុង និងក្រៅស្រុក មានដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមគណនេយ្យករជំនាញអន្តរជាតិ(ACCA) នៅចក្រភពអង់គ្លេស។ វិទ្យាស្ថាននេះធ្វើការបណ្តុះបណ្តាលនិស្សិតដោយផ្តោតសំខាន់ទៅលើគុណភាពអប់រំដោយស្របតាមស្តង់ដារប្រទេសអង់គេ្លស ដូច្នេះនិស្សិតដែលកំពុងសិក្សានៅ វិទ្យាស្ថាន CamEd គឺដូចកំពុងសិក្សានៅប្រទេសអង់គ្លេសដែរ។

ខាងក្រោមនេះ គឺជាចំណុចពិសេសដែលវិទ្យាស្ថានមានការទទួលស្គាល់ គុណភាពអប់រំល្អ និងការបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៖

1.កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ តែមួយគត់ដែល និស្សិតនឹងទទួលបានសញ្ញាបត្រ ពីរ ក្នុងពេលតែមួយ ក្រោយបញ្ចប់ការសិក្សាដូចជាសញ្ញាបត្រ បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងសញ្ញាបត្រគណនេយ្យករជំនាញអន្តរជាតិ ពីប្រទេសអង់គ្លេស។

2.និស្សិតដែលបានសិក្សានៅវិទ្យាស្ថាន CamEd គឺនឹងអាចពង្រឹងសមត្ថភាពភាសាអង់គ្លេស ដោយសារការសិក្សានៅវិទ្យាស្ថាននេះ ប្រើប្រាស់ភាសាអង់គ្លេស សើ្ទរគ្រប់មុខវិជ្ជា។

3.និសិ្សតដែលសិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថាន CamEd នឹងសិក្សាមិនត្រឹមតែមុខវិជ្ជាគណនេយ្យ និងហិរញ្ញវត្ថុនោះទេ ពួកគាត់នឹងសិក្សាទៅលើមុខវិជ្ជាមួយចំនួនទៀត ដូចជា ទីផ្សារ មីក្រូ ម៉ាក្រូសេដ្ឋកិច្ច ច្បាប់ពាណិជ្ជកម្មកម្ពុជា ច្បាប់ពន្ធដារកម្ពុជា ពាណិជ្ជកម្មអន្តរជាតិ។ បន្ថែមពីលើនេះទៀត និស្សិតនឹងបានទទួលចំណេះដឹងលើមុខវិជ្ជា ភាពជាអ្នកដឹកនាំ ចិត្តសាស្រ្ត និងសិ្ថតិសម្រាប់ពាណិជ្ជកម្ម។

4.អ្វីដែលពិសេសគឺ វិទ្យាស្ថានមានបង្កើតជាការបោះជំរុំ នៅខេត្តដើម្បីឲ្យនិស្សិតទទួលបានបទពិសោធន៍ដែលទាក់ទងទៅនឹង ភាពជាអ្នកដឹកនាំ សាមគ្គីភាព និងឲ្យនិស្សិតមានភាពឆន្ទៈឯករាជ្យ។

5.លើសពីនេះទៅទៀត និស្សិតទាំងពីរភេទ នឹងមានឱកាសចូលរួមសកម្មភាពកីឡា ដូចជាបាល់ទាត់ បាល់បោះ និងអត្តពលកម្មផងដែរ។ សកម្មភាពទាំងនេះ គឺវិទ្យាស្ថានបង្កើតឡើងដើម្បី ផ្តល់ជាការលើកទឹកចិត្តដល់និស្សិតក្នុងការសិក្សា ថែមទាំងបង្កើន និងពង្រឹងទំនាក់ទំនងរវាងនិស្សិត និងនិស្សិតឲ្យកាន់តែរឹងមាំ។

6.ពិសេសជាងចំណុចខាងលើនេះទៀត និស្សិតទាំងអស់ដែលសិក្សានៅវិទ្យាស្ថាន CamEd នឹងមានឱកាសចូលរួមសកម្មភាពសង្គម ឬជួបជាមួយបណ្តាអ្នកដឹកនាំអាជីវកម្មធំៗ និងគណៈគ្រប់គ្រងតាមបណ្តាក្រុមហ៊ុនធំៗ មួយចំនួន ដោយសារនិស្សិតរបស់វិទ្យាស្ថានបានបង្កើតជាក្លឹបជាច្រើន ដូចជាក្លឹបសមាគមនិស្សិត ក្លឹបពាណិជ្ជកម្មអន្តរជាតិ ក្លឹបសវនកម្ម និងក្លឹបជាច្រើនទៀត។ ក្លឹបទាំងនេះតែងតែបង្កើតជាកម្មវិធីសប្បុរសធម៌ សិក្ខាសាលាដែលមានវាលគ្មិនជាអ្នកដឹកនាំ ឬម្ចាស់អាជីវកម្មដែលជោគជ័យ មកចែករំលែកបទពិសោធន៍ដល់អ្នកចូលរួម។

7.ចំណុចពិសេសមួយទៀតដែលជម្រុញឲ្យការសិក្សារបស់និស្សិតមានប្រសិទ្ធភាព គឺវិទ្យាស្ថានមានសាស្រ្តាចារ្យជនជាតិខ្មែរ បរទេស ដែលមកពី សហរដ្ឋអាមេរិក អង់គ្លេស សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ដែលពួកគាត់មានកម្រិតសិក្សាខ្ពស់ និងមានបទពិសោធន៍ការងារ និងបង្រៀនច្រើនឆ្នាំដែលមកបង្រៀន និងចែករំលែកបទពិសោធន៍ដល់និស្សិតឲ្យបានយល់ដឹងកាន់តែច្បាស់ទៅលើមុខវិជ្ជានីមួយៗ។

8.ចំណុចចុងក្រោយ គឺឱកាសការងារ។ និស្សិតដែលកំពុង និងបញ្ចប់ការសិក្សានៅវិទ្យាស្ថាន CamEd មិនត្រឹមតែទទួលបាននូវចំណេះដឹងពិតប្រាកដនោះទេ ពួកគាត់ក៏ទទួលបាននូវឱកាសការងារខ្ពស់ ព្រោះវិទ្យាស្ថានមានការសហការជាមួយក្រុមហ៊ុនធំៗ ជាច្រើនក្នុងរាជធានីភ្នំពេញ។ មិនត្រឹមតែក្រុមហ៊ុនដែលមានការសហការនោះទេ ក្រុមហ៊ុនដែលមិនមែនជាដៃគូសហការជាមួយវិទ្យាស្ថានក៏បាន ជ្រើសរើសនិស្សិតដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានផងដែរ ព្រោះតែការជឿជាក់ទៅលើគុណភាពអប់រំ។

ដូច្នេះ ប្រសិនបើសិស្សានុសិស្សមានបំណងចង់ទទួលបានចំណេះដឹង ជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម និងឱកាសការងារខ្ពស់ លោកអ្នកអាចចុះឈ្មោះចូលរួមសិក្សាជាមួយ វិទ្យស្ថាន CamEd ឥឡូវនេះ តាមរយៈគេហទំព័រ www.cam-ed.com ឬ នៅអាស័យដ្ឋានវិទ្យាស្ថាន ៦៤ ផ្លូវ១០៨ សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២៕

មតិយោបល់