ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងថា វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី2(GS2-F2B&F5B) ដែលមានទីតាំងមួយចំនួនដូចជា ៖
(1)តាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រហូតដល់ស្ពានដែកចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ។
(2)តាមបណ្តោយផ្លូវចំការដូង ចាប់ពីស្ពានដែកចំការដូងរហូតដល់ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
(3)តាមបណ្ដោយផ្លូវលេខ271 ភូមិឫស្សី និង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរបង្គោលតង់ស្យុងមធ្យម(MV)។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១១និង៣០នាទីព្រឹក។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
មតិយោបល់