ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកកាំបិតចុងស្រួចចាក់បុរសម្នាក់ស្លាប់ ក្នុងករណីហិង្សា!

មណ្ឌលគិរី: កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចផ្ទះឈ្មោះ ថុន ថៃ ស្ថិតក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះ ប៉ាវ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជនបង្កឈ្មោះ វ៉ាន់ ភាក់ណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិខ្សាច់ទំនប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។បានយកកាំបិតចិតបន្លែចុងស្រួចចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ ហើយក៏ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យស្រុកស្នួលខេត្តក្រចេះ។

បច្ចុប្បន្នជនបង្កត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់