ព័ត៌មានសុខភាព

ប្រើតែមួយវិធីប៉ុណ្ណោះ ផ្ទៃមុខនឹងរលោងស្អាតគ្មានស្នាមអុជខ្មៅឡើយ

តើសុភាពនារីណាខ្លះ កំពុងតែជួបបញ្ហាស្នាមអុជខ្មៅនៅលើផ្ទៃមុខ? មិនចាំបាច់ប្រឹង​រកនាំតែហត់នោះទេ អ្នកអាច​ប្រើប្រាស់​វិធីធម្មជាតិ​ដែលផ្សំឡើង​ពី ទឹកដោះគោជូរ រមៀត និងទឹកឃ្មុំ ស្នាមអុជខ្មៅនៅលើផ្ទៃមុខច្បាស់​ជារលាយបាត់អស់។ មិន​តែប៉ុណ្ណោះ វិធីធម្មជាតិ​មួយនះ អាចជួយ​បង្រួមរន្ធញើស លុបំបាត់ស្លាកស្នាម​ដែលបន្សល់​ពីការកើតមុន ការពារការ​កើតមុន នឹងជួយឲ្យស្បែក​សស្អាតថែមទៀត។

ធាតុផ្សំៈ

  • ទឹកដោះគោជូរ ៣ស្លាបព្រាបាយ
  • ម្សៅរមៀត ១ស្លាបព្រាកាហ្វេ
  • ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ

របៀបប្រើប្រាស់
១.លាយធាតុផ្សំទាំងពីរមុខនេះឲ្យរលាយក្លាយជាល្បាយតែមួយ។
២.បន្ទាប់មក លាបនៅលើផ្ទៃមុខថ្នមៗឲ្យសព្វកន្លែង។
៣.ចុងក្រោយ ត្រូវរងចាំឲ្យស្ងួត ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗជាការស្រេច។

សូមព្យាយាមអនុវត្តបែបនេះមុនពេលចូលគេង​រាល់ថ្ងៃ ផ្ទៃមុខធ្លាប់តែមានស្នាមអុជខ្មៅៗនឹងប្រែជាស្រស់ស្អាតបន្តិចម្តងៗ រហូត​សម្រេច​ដូចបំណង៕

ប្រភពៈ healthytipsworld

មតិយោបល់