កណ្ដាលៈ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនយុវជនដែលបង្កគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ស្រាលជាច្រើននាក់ នៅស្រុកខ្សាច់កណ្ដាលពីបទ«បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ច បណ្តាលឲ្យរបួសអ្នកដទៃ» តាមមាត្រា៨៣ កថាខណ្ឌ២ ចំណុច”គ” នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក» បណ្តោះអាសន្នហើយ។
យុវជនដែលត្រូវលោកចៅក្រមស៊ើបសួរសម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នមានឈ្មោះ លាត លួត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ ជីក ឃុំ ជីក ស្រុកកំចាយមារ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តកើតឡើងថ្ងៃទី២៨ ឧសភា ២០១៧ វេលាម៉ោង៤និង៣០នាទីល្ងាច ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ភូមិ ឃុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បង្កឡើងដោយរថយន្ដម៉ាក FUSO សណ្ដោងរឺម៉ក ពណ៌ខៀវ ប្រភេទដឹកទំនិញ ពាក់ផ្លាកលេខ ភ្នំពេញ 3A-7790 បើកបរដោយឈ្មោះ លាត លួត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ ជីក ឃុំ ជីក ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែង រថយន្ដ១គ្រឿងមិនស្គាល់ម៉ាកបានបុកជាមួយរថយន្ដ១គ្រឿងម៉ាក Samyung ពណ៌លឿង ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 2T-5721 បើកបរដោយឈ្មោះ សុខ រីន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ ជើងវត្ត ឃុំគងជយ័ ស្រុក អូរាំងឪ ខេត្តត្បូងឃុំ បើកបរនៅក្នុងទិសដៅពីលិចទៅកើត រួមដំណើរ ១០នាក់មិនស្គាល់អត្តសញ្ញាណ ករណីនេះបណ្ដាលឲ្យរងរបួស៦នាក់ ធ្ងន់៤នាក់ស្រីនិងរងរបួលស្រាល២នាក់ប្រុស ខូចខាតសម្ភារៈរថយន្ត២គ្រឿង ធ្ងន់១គ្រឿង និងស្រាល១គ្រឿង។ មូលហេតុអ្នកបើកបររថយន្តបង្កបើកវ៉ាជែងខ្វះការប្រុងប្រយត្ន័ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅភ្នំពេញ ៕
https://youtu.be/Nxmph1l8ZNU
មតិយោបល់