ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវថ្មី១ខ្សែដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅរង្វង់មូលចោមចៅ

ភ្នំពេញៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅរង្វង់មូលចោមចៅ ដែលតែងតែកកស្ទះរាល់ថ្ងៃនោះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាផ្លូវថ្មី១ខ្សែទៀតដោយចាប់ ពីផ្លូវវេងស្រេងឆ្ពោះទៅផ្លូវជាតិលេខ៣ ។

កំណាត់ផ្លូវថ្មី១ខ្សែនេះមានប្រវែង ៥,៥០៥ម៉ែត្រ មានទទឹង១១ម៉ែត្រ ដោយសាងសង់ជាបេតុងកម្រាស់២តឹក ចាប់ពីភូមិទួលពង្រ ដល់ផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នេះបើតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដែលនៅក្នុងប្រព័ន្ធសង្គមហ្វេសបុកនេះបានសរសេរថា ក្នុងផែនការដោះស្រាយបន្ថយការស្ទះចរាចរណ៍ រង្វង់មូលចោមចៅ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវថ្មី១ខ្សែ ពីផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ គម្រោងផ្លូវនេះមានប្រវែង ៥,៥០៥ម៉ែត្រ ទទឹង១១ម៉ែត្រ ដោយចាក់បេតុងកម្រាស់២០សង់ទីម៉ែត្រ ចាប់ពីភូមិទួលពង្រដល់ផ្លូវជាតិលេខ៣។ ឯចំពោះផ្លូវពីភូមិទួលពង្រដល់ផ្លូវវេងស្រេង បានស្ថាបនារួចហើយលើប្រវែង ២,០០០ម៉ែត្រទទឹង ១១ម៉ែត្រ កាលពីឆ្នាំមុន៕

អភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានី

មតិយោបល់