តៃប៉ិ៖ ក្រុមព្រះរាជអាជ្ញាតៃវ៉ាន់ បានចោទប្រកាន់លើអតីប្រធានាធិបតីតៃវ៉ាន់ ដែលកំពុងជាប់ពន្ធធនាគារ លោក Chen Shui-bian ពីបទល្មើសមួយកម្រិតទៀត ពីបទលាងលុយ នេះបើយោងតាមព័ត៌មាន Channel News Asia នៅថ្ងៃទី២៣ខែមករា ឆ្នាំ ២០១៥ ម្សិលមិញ។
ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងក្រោយ ៣សប្តាហ៍ បន្ទាប់ពីលោក Chen Shui-bian ត្រូវបានតុលាការអនុញ្ញាតឲ្យចេញពីពន្ធធនាគារ ជាបណ្តោះអាសន្ន ដើម្បីទទួលការព្យាបាលជំងឺ ព្រោះមានការបង់ប្រាក់ធានាឲ្យនៅក្រៅឃុំ។ អតីតប្រធានាធិបតីរូបនេះ ត្រូវបានតុលាការកាត់ឲ្យជាប់ពន្ធធនាគារ ២០ឆ្នាំ ពីបទពុករលួយ ខណៈពេលលោកកាន់អំណាច។
គួរបញ្ជាក់ផងដែរថា លោក Chen Shui-bian បានជាប់ជាប្រធានាធិបតីតៃវ៉ាន់ កាលពីឆ្នាំ ២០០០ ហើយបានធ្លាក់ពីតំណែងវិញនៅឆ្នាំ ២០០៨៕
មតិយោបល់