សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី ថ្ងៃ ទី ១៩ ខែតុលា ឆ្នាំ ២០១៩ សមត្ថកិច្ច បាន ស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ១១ នាក់ ជា បន្តបន្ទាប់ ករណី គាស់ តូប លក់ ទូរស័ព្ទ នៅ ចំណុច ផ្សាររលួស ស្ថិត នៅ ក្នុងភូមិ ដូនទាវ ឃុំ រលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
លោក វរសេនីយ៍ឯក មិន ច ន្ថា អធិការ នគរបាល ស្រុក ប្រាសាទបាគង បាន បញ្ជាក់ ឱ្យ ដឹង ថា កាលពី ថ្ងៃ ទី ១៧ ខែតុលា ឆ្នាំ ២០១៩ មាន ករណី គាស់ តូប លក់ ទូរស័ព្ទ នៅ ចំណុច ផ្សារ រលួស ស្ថិត នៅ ក្នុងភូមិ ដូនទាវ ឃុំ រលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប របស់ ជន រង គ្រោះ ឈ្មោះ ស្រី ង៉ិ ក ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ ភូមិ ដូនទាវ ឃុំ រលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
សម្ភារៈ បាត់បង់ រួម មាន ៖ ទូរស័ព្ទ SAMSUNG ០៥ គ្រឿង , ទូរស័ព្ទ OPPO ០៥ គ្រឿង , ទូរស័ព្ទ HUAWEI ០៥ គ្រឿង , ទូរស័ព្ទ NOKIA ( អិន ចុច ពិល )៥០ គ្រឿង , POWER BANG ៥ គ្រឿង , កាស ប្លូ ធូ ១០ ខ្សែ ។
សមត្ថកិច្ច បាន ស្រាវជ្រាវ តាម រយៈ កាមេរ៉ា សុវត្ថិភាព របស់ ម្ចាស់ តូប ហើយ កំណត់ មុខសញ្ញា បាន និង តាម ស្វែងរក ឃាត់ខ្លួន ជនសង្ស័យ ជា បន្តបន្ទាប់ ១. ជនសង្ស័យ ឈ្មោះ ភឿន រិ ទ្ធ ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅ ភូមិ រលួស ខាងលិច ឃុំ រលួស ស្រុក ប្រាសាទបាគង ។
២. ជនសង្ស័យ ឈ្មោះ និល ពេជ្រ ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិ រលួស ខាងកើត ឃុំ រលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
៣. ឈ្មោះ យ៉ង់ រិ ទ្ធី ភេទ ប្រុស អាយុ ១៥ ឆ្នាំ នៅ ភូមិ រលួស ខាងកើត ឃុំ រលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
៤. ឈ្មោះ ឡាន គឹ ម លាង ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅ ភូមិ ស្ទឹង ឃុំ បាគង ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
៥. ឈ្មោះ ជិ ម សេង លី ( ហៅ វិត ) ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិ ដូន នុំ ឃុំ មាន ជ័យ ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
៦. ឈ្មោះ ហៃ ឡោក ( ហៅ ឈី ត ) ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅ ភូមិ ថ្នល់ ត្រង់ ឃុំ បាគង ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
៧. ឈ្មោះ ថា ន់ រិ ទ្ធី ( ហៅ ហី ង ) ភេទ ប្រុស អាយុ ១៤ ឆ្នាំ រស់នៅ ភូមិ ចំបក់ ឃុំ រលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
៨. ឈ្មោះ ឆេ ង លី ហួរ ( ហៅ ស៊ឺ ) ភេទ ប្រុស អាយុ ១៦ ឆ្នាំ នៅ ភូមិ រលួស ខាងកើត ឃុំ រលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
៩. ឈ្មោះ ក យ មួយ កញ្ញា ភេទ ស្រី អាយុ ១៦ ឆ្នាំ រស់នៅ ភូមិ រលួស ខាងកើត ឃុំ រលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
១០. ឈ្មោះ រ៉ា ប៉ង ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅ រលួស ខាងលិច ឃុំ រលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
១១. ឈ្មោះ យ៉ង់ រិ ទ្ធី ភេទ ប្រុស អាយុ ១៥ ឆ្នាំ រស់នៅ ភូមិ រលួស ខាងកើត ឃុំ រលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
ក្រោយ ឃាត់ខ្លួន ជនសង្ស័យ ទាំង ១១ នាក់ បាន សារភាព ថា ពិតជា បាន ធ្វើ សកម្មភាព លួច គាស់ តូប លក់ ទូរស័ព្ទ ពិតប្រាកដ មែន ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុង កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្តសៀមរាប ដើម្បី អនុវត្ត តាម នីតិវិធី បន្ត ៕
មតិយោបល់