ភ្នំពេញៈ ឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន ៨លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស) រងរបួសធ្ងន់ ១៥នាក់ (ស្រី១១នាក់) និងរបួសស្រាល ២៦នាក់ (ស្រី ២២នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១១គ្រឿង រួមមាន ម៉ូតូ ចំនួន ៤គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ៣នាក់។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន៖ ល្មើសល្បឿន ៣លើក, មិនគោរពសិទ្ធិ ១លើក (ស្លាប់ ២នាក់), ប្រជែងគ្រោះថ្នាក់ លើក (ស្លាប់ ១នាក់), បត់គ្រោះថ្នាក់២លើក (ស្លាប់១នាក់) និងកត្តាយានយន្ត១លើកក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ (យប់៤នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក និងផ្លូវខេត្ត-ក្រុងចំនួន៣លើក ដោយឡែកយានយន្ត ដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ៥លើក និងរថយន្តធំ ១លើក ។
របាយការណ៍បានបន្ដថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ ១លើក ស្លាប់២នាក់ (ស្រី) របួស២៨នាក់ (ស្រី) ខេត្តកំពង់ធំ ១លើក ស្លាប់១នាក់ របួស៣នាក់ (ស្រី១នាក់) និងខេត្តកណ្តាល ១លើក ស្លាប់១នាក់ របួស១នាក់។
របាយការណ៍ ដដែលបានបញ្ជាក់ទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣៣៨៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៦១៦គ្រឿង និងពិន័យសរុប ចំនួន ១៧៧១គ្រឿង។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ៕
មតិយោបល់