ព្រះសីហនុៈ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់Post News មុននេះបន្តិចថា មានករណីហិង្សាមួយ ផ្តើមចេញពីជនជាតិចិនមួយក្រុមវាយទៅលើនារីម៉ាស្សា២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅអន្តរាគមន៍ រហូតមានការផ្ទុះអាវុធចំនួន៥គ្រាប់បាញ់ឡើងលើអាកាស ដើម្បីបំបែកជនជាតិចិនទាំងនេះ និងទប់ស្កាត់ស្ថានការណ៍ ទើបសមត្ថកិច្ចអាចចូលច្បាម ជនជាតិចិនទាំងនេះបានយកមកធ្វើការសាកសួរ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៤៥នាទី យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភ្នំខៀវហាងម៉ាស្សារនិងជប់ខ្យល់ ស្ថិតនៅក្រុមទី១ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
ជាក់ស្តែងប្រតិបត្តិការ បង្ក្រាបនេះដែរ កម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន និងកម្លាំងជំនាញពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យ១ក្រុមជាជនជាតិចិន(ភេទប្រុស)មានគ្នា ១៣នាក់ ៖
ទី១. ឈ្មោះហ្សី ប៉ីគួយ ភេទប្រុស អាយុ ៣៧ ឆ្នាំ ធ្វើការនិងស្នាក់នៅ ដៅតូលី
២. ឈ្មោះម៉ី ឈីងជីង ភេទប្រុស អាយុ ៣៨ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៣. ឈ្មោះលីវ ម៉ីងតុង ភេទប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៤. ឈ្មោះហ្សី យានភីង ភេទប្រុស អាយុ ២៦ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៥. ឈ្មោះហ្ស៊ូ ថា ភេទប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៦. ឈ្មោះម៉ី ហ៊ូយហ្វី ភេទប្រុស អាយុ ៣២ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៧. ឈ្មោះហ្ស៊ូ លីងជា ភេទប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៨. ឈ្មោះ អ្ភូជីង ហ៊ង់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៩. ឈ្មោះ តាន់ ហ្ឆាយ ភេទប្រុស អាយុ ៣៥ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
១០. ឈ្មោះ ចាង ហ៊្សវហ័រ ភេទប្រុស អាយុ ៣៧ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
១១. ឈ្មោះ ហ្វៀន ហ្វៃ ភេទប្រុស អាយុ ២៣ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
១២. ឈ្មោះ ជ័រ ជា ភេទប្រុស អាយុ ៣០ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
១៣. ឈ្មោះ ហ្ស៊ី ឆាងជីង ភេទប្រុស អាយុ ៣៨ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី។
ក្រុមជនទាំងនេះ បានបង្កសកម្មភាពវាយប្រតាយប្រតប់ទៅលើជនរងគ្រោះចំនួន ២នាក់៖ ទី១ឈ្មោះ លី សុខជា ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរម៉ាស្សារជប់ខ្យល់ ស្នាក់នៅក្រុមទី១ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ និងទី២ឈ្មោះ តាំង ធីង៉ុកយ៉ា ហៅ សុខា ភេទស្រី អាយុ ២៥ ឆ្នាំ មុខរបរ ម៉ាស្សារជប់ខ្យល់ ស្នាក់នៅជាមួយគ្នា។
ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការដកហូតបានដំបងឈើចំនួន៦ដើម,ចំពោះលិខិតឆ្លងដែន របស់ជនជាតិចិនខាងលើ បានកំពុងរក្សាទុកនៅអ្នកគ្រប់គ្រង។
កិច្ចប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិននេះដែរលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់Post Newsបន្ថែមថា ក្នុងនោះក៏មានការផ្ទុះអាវុធពីសំណាក់សមត្ថកិច្ចចំនួន៥គ្រាប់ ដើម្បីបំបែកក្រុមទាំងនេះផងដែរ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវីធីច្បាប់៕
https://youtu.be/4cLiHQWpA8Y
មតិយោបល់