ស្រីលង្កាៈ រដ្ឋាភិបាលក្រុងកូឡុំបូ នៅថ្ងៃអង្គារ បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនានា ដែលបង្កទ្បើងដោយគ្រោះទឹកជំនន់ បានវាយប្រហារនៅក្នុងប្រទេស ដែលបានសម្លាប់មនុស្ស ១៩៣ នាក់ និង ៩៤ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Rajitha បានប្រាប់អ្នកកាសែតថា ខណៈដែលមិនទាន់ មានជំងឺណាមួយកើតឡើង ដូចជាជំងឺរាគរូស និងជំងឺសើរស្បែកនោះ យើងត្រូវតែធ្វើការទប់ស្កាត់ជាមុន ដើម្បីបង្ការកុំឲ្យកើតមានទ្បើងនូវជំងឺនេះ នាពេលខាងមុខ។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ក្រុមមន្រ្តីសុខាភិបាល ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ ដែលរងផលប៉ះពាល់ ហើយនឹងទទួលការពិនិត្យ ទៅលើជំងឺនៅពេលកើតឡើង បន្ទាប់ពីទឹកជំនន់ ។
ទន្ទឹមនឹងនេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាលស្រីលង្កា នៅក្នុងការជួយដល់រដ្ឋាភិបាល ដើម្បីផ្តល់នូវសេវាថែទាំសុខភាពផងដែរ៕

មតិយោបល់