ភ្នំពេញៈ ស្រីម្នាក់ត្រូវបានចោរ២នាក់ ឆក់កាបូបនៅក្នុងពេលជិះម៉ូតូ ខណៈពេលនាងកំពុងជិះម៉ូតូជាមួយមិត្តភក្ដិម្នាក់ទៀត ចំណែកក្រុមចោរបានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុង ត្រង់ចំណុចជិតវត្តអង្គតាមិញ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះខាងលើឈ្មោះឈាង រដ្ឋា អាយុ២៣ឆ្នាំ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះជួលក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមិត្តភក្ដិរួមដំណើរម្នាក់ទៀតមិនស្គាល់ឈ្មោះឡើយ។ហើយនៅក្នុងលុយជាង៦០ដុល្លារ អត្តសញ្ញាណប័ណ្ណ កាតATM ព្រមទាំងឯកសារមួយចំនួនទៀតផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះនិងមិត្តភក្ដិបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AP-6391 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ត្រង់ចំណុចកើតហេតុ ក៏ត្រូវចោរ២នាក់ជិះម៉ូតូម៉ាកស៊ីរ៉ូស ១គ្រឿងក្នុងទិសដៅច្រាស់គ្នា ធ្វើសកម្មភាពឆក់យកកាបូបតែម្ដង។
https://youtu.be/APVqJcClUn4
ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះខាងលើបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍កាកាបប៉ុន្តែដោយសារតែចំណុចកើតហេតុស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ ទើបនគរបាលប៉ុស្ដិ៍កាកាប ប្រាប់ឲ្យទៅប្ដឹងនៅប៉ុស្ដិ៍ចោមចៅវិញ៕
មតិយោបល់