ព័ត៌មានអន្តរជាតិ

ខណៈភ្លៀងធ្លាក់ខ្លាំង បង្កឲ្យតំបន់នៅទីក្រុងបាងកកជន់លិច អាជ្ញាធរកំពុងអនុវត្តវិធីសាស្រ្តទប់ស្កាត់

ថៃៈ រដ្ឋបាលក្រុងបាងកក (BMA) កំពុងធ្វើឲ្យប្រសើរឡើងនូវសក្ដានុពលរបស់ទីក្រុង ដើម្បីទប់ទល់នឹងបញ្ហាទឹកជំនន់ ជាមួយមូលដ្ឋានសម្ភារៈ និងឧបករណ៍ថ្មី ព្រមទាំកម្លាំងពលកម្ម ដើម្បីផ្លាស់ប្ដូរទីក្រុង ខណៈដែលឥឡូវនេះឃើញថា កម្ពស់ទឹកភ្លៀងបានទ្បើងរហូតដល់ ៦០មីល្លីម៉ែត្រ ក្នុងរយៈពេល ២៤ ម៉ោង ដែលបណ្តាលឲ្យកម្រិតទឹកប្រឡាយកើនឡើង។ នេះបើយោងតាមរយៈ សារព័ត៌មាន BangKok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។

ករណីពីរកាលពីពេលថ្មីនេះៗ បានបង្ហាញពីទីក្រុងបាងកក កំពុងប្រឈមមុខនឹងការជនលិច ដោយសារភ្លៀងធ្លាក់ជោកជាំ ជាមួយផ្គររន្ទះ វាយប្រហារនៅក្នុងទីក្រុង កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

មជ្ឈមណ្ឌលបង្ការទឹកជំនន់រដ្ឋបាលក្រុងបាងកក បានឲ្យដឹងថា យ៉ាងហោចណាស់ ទីតាំងសំខាន់ៗចំនួន ២៩ កន្លែងនៅទីក្រុងបាងកក បានជនលិចដោយសារភ្លៀង ក្នុងរយៈពេលពីរថ្ងៃ ដែលនៅផ្លូវ Ratchadaphisek ទល់មុខនឹងអគារតុលាការព្រហ្មទណ្ឌ មានកម្រិតទឹកជំនន់ក្រោម២០ សង់ទីម៉ែត្រ។

ភ្លៀងធ្លាក់ខ្លាំងនេះ បានវាយប្រហារនៅស្រុក Wang Thonglang ដែលមានអត្រាកម្ពស់ទឹកភ្លៀងអតិបរមា ១៦៩ មីល្លីម៉ែត្រ ក្នុងមួយម៉ោង៕

មតិយោបល់