ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ និងដកហូតបាន ១២កញ្ចប់ សង្ស័យជាគ្រឿងញៀន នៅត្បូងឃ្មុំ

ត្បូងឃ្មុំ: កម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកតំបែរ ចុះបង្ក្រាបស៊ើបអង្កេត ស្រាវជ្រាវ ករណីរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ សយ សុជា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ នៅភូមិសញ្ជ័យសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោយបង្ក្រាប ដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ១២កញ្ចប់ រួមជាមួយសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន៕

photo_2016-05-21_06-37-00 photo_2016-05-21_06-37-01

មតិយោបល់